• CES
  • AMARTS
  • Electronic Kid
  • Useful-news
  • Forum
  • Fellowship
  • E-Library
  • All
gravatar

ពិធីបើកវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈធុរកិច្ចទីផ្សារបណ្តាញ

អបអរសាទរពិធីបើកវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈធុរកិច្ចទីផ្សារបណ្តាញ ក្រោមអធិបតីភាព ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព នាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ប្រធានសហព័ន្ធវេជ្ជសាស្រ្ត ឱសថសាស្ត្រ និងទន្តសាស្រ្តកម្ពុជា និងជាប្រធានសមាគមអ្នកទីផ្សារបណ្តាញកម្ពុជា ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ លោក លី ស៊ីនន្ទ ស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុន អិនអែហ្វហ្សិតវើលដ៏ ឯ.ក ( nszworld co,. Ltd ) ដល់លោក លោកស្រី ​អ្នកនាងកញ្ញា អ្នកលក់បន្ត ដែលជាដៃគូអាជីវកម្ម​​​ ក្រុមហ៊ុនអិនអែហ្វហ្សិតវើលដ៏ ឲ្យមានចំណេះដឹងវិជ្ជាជីវៈផ្នែកធុរកិច្ចទីផ្សារបណ្តាញ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស អាជីវកម្មខ្នាតតូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹងនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕