• CES
  • AMARTS
  • Electronic Kid
  • Useful-news
  • Forum
  • Fellowship
  • E-Library
  • All

Showing posts with label Local News. Show all posts

gravatar

Mother and her child were killed by killer

នៅ​ថ្ងៃទី​៤​ខែ​ធ្នូ​ឆ្នាំ​២០១២ចន្លោះ​​ម៉ោង​៦​ទៅ​ម៉ោង​៩​យប់​មាន​​ករណី​ឃាតកម្ម​គិតទុក​ជាមុន​បាន​កើត​ឡើង​នៅ​ចំណុច ​ទីតាំង​ឃ្លាំង​ស្តុក​អេតចាយ​ស្ថិត​ក្នុងភូមិ​១៣​មករា ​សង្កាត់​ព្រៃ​ព្រះស្ដេច​ ក្រុង​បាត់ដំបង ​ ​ដោយ​ជន​ឃាតក​ប្រើប្រាស់​ អាវយឺត​ខ្មៅ​រុំ​មុខ​សល់​តែ​ចន្លោះ​ភ្នែក​និង​ប្រើប្រាស់​កូនកាំបិត​ជាមួយ​ដែក​សរសៃ​ធ្វើជា​អាវុធ​វាយ​និង​អារ​.​ក​សម្លាប់​ស្ត្រី​២​នាក់​ដែល​ជា​ម្ដាយ​និង​កូន និង​ជា​ថៅកែ​ឃ្លាំង​ស្តុក​អេតចាយ​នោះ​ឲ្យ​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ទាំង​២​នាក់។ ​ ​ជនរងគ្រោះ​ដែល​ត្រូវ​ឃាតក​សម្លាប់​នោះ​ ទី​១. ឈ្មោះ ឈួ​រ មួយ ជា​ម្ដាយ អាយុ​៤៥​ឆ្នាំ និង​កូនស្រី​ឈ្មោះ តាំង កៀង​កៀង អាយុ​១៣​ឆ្នាំ ហើយ​ឃាតក​បាន​បង្ហាញមុខ​ចេញពី​បន្ទប់​នោះ​ខណៈ​ពេល​ដែ​កូនប្រុស​និង​នារី​ចុងភៅ​ម្នាក់​បាន​ទៅ​គោះទ្វារ​ហៅ​ខ្លាំងពេក ប៉ុន្តែ​ជនសង្ស័យ​បាន​គេច​ខ្លួន​បាត់ស្រមោល។ ​ ដោយយោង​ទៅលើ​សាក្សី​ដែល​បានឃើញ​ឃាតក​ផ្ទាល់​នឹង​ភ្នែក​ទើប​លោក​វរសេនីយ៍ឯក ចេត វណ្ណ​នី ស្នងការរង​កណ្ដាល​នគរបាល​យុត្តិធម៌ បាន​គូស​បញ្ជាក់ថា​នេះ​ពុំ​មាន​ជា​ករណី​ប្លន់​នោះ​ឡើយ ដោយសារ​ទ្រព្យសម្បត្តិ​នៅ​ទាំងអស់ ប៉ុន្តែ​វា​ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​បាន​ខ្លះ​ហើយ​ដើម្បី​ស្រាវជ្រាវ​ឈានទៅរក​ការឃាត់ខ្លួន​យកមក​ផ្ដន្ទាទោស​ច្បាប់៕ អត្ថបទដកស្រង់ពី everyday.com.kh