• CES
  • AMARTS
  • Electronic Kid
  • Useful-news
  • Forum
  • Fellowship
  • E-Library
  • All
gravatar

បណ្ឌិត វិស្វកម្ម​​ផ្នែក​​ទូរគមនាគមន៍ខ្មែរបញ្ចប់ការសិក្ស​​នៅ​​ប្រទេស​​ជប៉ុន ចង់​​យក​​ចំណេះវិជ្ជា​​ទៅ​​បម្រើ​​ជាតិ​

ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មហាអំណាច​នា​សម័យ​អង្គរ ដែល​មាន​អ្នកប្រាជ្ញ រាប់​មិនអស់​កាល ពី​សម័យ​យូរលង់​ណាស់​មក​ហើយ ដូចជា​សម័យ​មុន​អង្គរ និង​សម័យ អង្គរ​ជាដើម ។ ល ។ ជាក់ស្ដែង​ប្រាង្គ​ប្រាសាទ​រាប់ពាន់​ដែល បន្សល់​ទុកជា​កេរ្តិ៍​មរតក មិន​អាច​កាត់ថ្លៃ​បាន​ទុក​ឲ្យ​កូនចៅ​ខ្មែរ ជំ​នាក់​ក្រោយៗ​ទៀត​បាន​ឃើញ បាន​ស្គាល់​អំពី​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ទាំងនោះ ។
  រហូតដល់​និង​បច្ចុប្បន្ន​នេះ ក្រោម​ការដឹកនាំ ដ៏​ឈ្លាស​វ៉ៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រទេសជាតិ​យើង​ទទួល​បាន​សុខ​សន្តិភាព បរិបូរណ៍ ពេញ​ប្រៀប ផ្ទៃ​ប្រទេស មួយ​រយ​ភាគរយ ហើយ​មាន​ភ្ញៀវ​ទេសចរណ៍ អន្តរជាតិ​ចេញ ចូល​មក​ទស្សនា​ក្នុងស្រុក​ខ្មែរ​ជាច្រើន ជាពិសេស​ពួកគេ​នាំគ្នា ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​ល្បីៗ នៅ​ក្នុង​ប្រទេស​យើង ហើយ​ឆ្ងល់​ថា តើ​កូនចៅ​អ្នកប្រាជ្ញ​ខ្មែរ​ដែល​កសាង​ប្រាសាទ​ទាំងនោះ មិន​ឃើញ​បញ្ចេញ​ស្នាដៃ​អ្វី​ផ្សេងទៀត ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​សោះ ។
ធាតុ​ពិត​ពួកគាត់ ដែល​ជា​កូន​ជា​ចៅ​ខ្មែរ​ជា​ពូជ​អ្នក​ខ្លាំង​កសាង​ប្រាសាទ​ជា​អ្នកប្រាជ្ញ​នៅ តែ​ជា​អ្នក​ខ្លាំងជាក់ស្ដែង បណ្ឌិត​ផ្នែក​តិចណូឡូជី​ម្នាក់​ដែល​ទទួល​បាន​សញ្ញាប័ត្រ​មក ពី​ប្រទេស​មហាអំណាច សេដ្ឋកិច្ច​ជប៉ុន លោក មាន​ជំនាញ​គ្រប់​បែប​យ៉ាង​ពាក់ព័ន្ធ​នឹង​គ្រឿង​អេឡិចត្រូនិក ដោយ​លោក​ចង់ យកចំណេះ ដែល​មាន​ទាំងនោះ មក​បម្រើ​ជាតិ ​ឲ្យ​បាន​រុងរឿង ដូច​ប្រទេស​មហា អំណាច​ផ្សេងៗ ។ Copy form
យើង​បាន​ធ្វើ​ការ​សម្ភាស​ជាមួយ​ ជាមូយនិងលោកបណ្ឌិត គី ឡេង ផ្ទាល់គាត់បានបង្កើតប្រព័ន្ធសុវត្តិភាពរថយន្តបញ្ជា តាមទូរស័ព្ទដៃបានឲ្យដឹងថា តើប្រព័ន្ធនេះអាចធ្វើអ្វីបានខ្លះ? 

 ប្រព័ន្ធនេះអាចធ្វើបាន៖
  • មានសុវត្តិភាពជាង RF Remote control  (RF= radio frequency)
  • មាន ID អ្នកប្រើប្រាស់នៅខាងក្នុងដោយមិនមានការជ្រាតជ្រែកដូច RF
  • ប្រើតិចណូឡូជី Bluetooth ដែលអាចឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការបញ្ជាហើយមានសុវត្តិភាព ខ្ពស់ លើ pairing Code 
  • អាចប្រើដូច ID Card ឬRemote control ដើម្បីដំនើរការ/បញ្ជាដោយទូរស័ព្ទដៃ
  • ប្រើកម្មវិធី  ទូរស័ព្ទ Android 
  • យើងអាចបញ្ជាពីទូរស័ព្ទដៃអោយ រថយន្តបញ្ឆេះ,ចាក់ឬ បើកសោរទ្ចាឡាន,បើកឃ្លប់ក្រោយ,.......។ល។ នៅពេលរថយន្តមានគេគាស់ចូល វានិងសេរែន និងមានសារតាម Bluetooth ចូលទូរស័ព្ទដៃ.។
 
ប្រវត្តិសង្ខេបរបស់លោក បណ្ឌិត គី ឡេង 
 បណ្ឌិត​គី ឡេង ដែល​បច្ចុប្បន្ន​នេះ លោក​កំពុងតែ​ធ្វើជា​គ្រូបង្រៀន​នៅ​សាលា តិចណូ​ឯ​ក្រុងភ្នំពេញ ។ លោក បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា នៅ​ឆ្នាំ ២០០៦ -២០០៩ លោក​រៀន​ចប់​ថ្នាក់បណ្ឌិត​វិស្វកម្ម​នៅ Tokyo Institute of technology ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ។ ២០០៣ -២០០៥ អនុបណ្ឌិត​នៅ chulalongkorn University (cu)​ក្រុង​បាងកក ប្រទេស​ថៃ ។ ២០០០-២០០១​ថ្នាក់​បរិញ្ញា​ប័ត្រ​ឆ្នាំ​ទី​បួន (Bac+4)​នៅ​Ecolesuperieurd ingenieur en Electrique et Electronique(ESIEE)​ទីក្រុង បារី​ស ប្រទេស​បារាំង ។ ឆ្នាំ​១៩៩៥ -២០០០ រៀន​ចប់​ថ្នាក់ បរិញ្ញាប័ត្រ​នៅ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិ​ណូ​)​ផ្នែក​អគ្គិសនី និង​ថាមពល ។