• CES
  • AMARTS
  • Electronic Kid
  • Useful-news
  • Forum
  • Fellowship
  • E-Library
  • All
gravatar

Norton University joined Malaysia International Robot Competition (MIRoC) 2014



ការប្រកួតរូប៉ូតអន្តរជាតិនៅប្រទេសម៉ាឡេស៊ី ​២០១៤




កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែមេសា ២០១៤​ កន្លងទៅនេះ សកលវិទ្យាល័យ ន័រតុនបានបញ្ជូន Robot ចំនួន២ ដែលបង្កើតឡើងដោយ​និស្សិត នឹង សាស្រ្តាចារ្យ ​ផ្នែកអគ្គិសនី នឹងអេឡិចត្រូនិច អោយចេញទៅប្រកួត Robot ជាលក្ខណះអន្តរជាតិ នៅក្នុងប្រទេសម៉ាឡេស៊ី។​ ហើយនេះជាលើកដំបូង​របស់សកលវិទ្យាល័យន័រតុន ក៏ដូចជាប្រទេសកម្ពុជាផងដែរ ដែលជាលទ្ធផលក្នុងការប្រកួត យើងទទួលបានជ័យលាភី លេខ៣​ ក្នុងប្រភេទ​ រូប៉ូតពន្លត់អគ្គីភ័យ​​ (Fire Fighting Robot ) ក្នុងចំណោម ១៩​ មហាវិទ្យាល័យ នៃបណ្តាប្រទេសផ្សេងៗជាច្រើន ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។​​ ដែលការប្រកួតនេះគេបានធ្វើឡើងរយះពេល១ឆ្នាំម្តង ហើយ បានបង្កើតឡើង ៣ ឆ្នាំកន្លងមកហើយ។ ដែលការប្រកួតមានលក្ខណះជំរុះតាមGroup ដូចកីឡាបាល់ទាត់ដែរ។ ក្នុងនោះមានចំនួន៤ Group កម្ពុជាយើងស្ថិតក្នុងGroup B និង Group D.
ជាលទ្ធផលជំរុះតាម Group សកលវិទ្យាល័យន័រតុន ក្រុម A បានទទួល ចំណាត់ថ្នាក់លេខ ១​ ប្រចាំ Group B ដោយស្មើរនិងក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី B និង ៣​ ប្រកួតទៀតឈ្នះទាំងអស់។ ចំណែក សកលវិទ្យាល័យន័រតុន ក្រុម B បានទទួលចំណាត់ថ្នាក់លេខ ១ ក្នុង Group D ដួចគ្នាដោយយកឈ្នះ៣ប្រកួតជាប់ៗគ្នា។ ក្រុមទាំង២បានឡើងដល់វគ្គ ៨ក្រុមចុងក្រោយ. ជាលទ្ធផល សកលវិទ្យាល័យន័រតុន ក្រុម A​បានយកឈ្នះបន្តទៀត ឡើងដល់វគ្គ៤ ក្រុមចុងក្រោយ។​ ប៉ុន្តែ សកលវិទ្យាល័យន័រតុន ក្រុម B បានចាញ់ក្រោមដៃម្ចាស់ផ្ទះក៏ដូចម្ចាស់ជើងឯកឆ្នាំចាស់២០១៣​ ដោយលទ្ធផលត្រដមត្រសងគ្នា។ ចុងក្រោយ សកលវិទ្យាល័យប្រទេសចិនលេខ១ ម៉ាឡេស៊ីម្ចាស់ផ្ទះលេខ២ និងសកលវិទ្យាល័យន័រតុន ក្រុម A​ បានទទួលចំណាត់ថ្នាក់លេខ៣​។