• CES
  • AMARTS
  • Electronic Kid
  • Useful-news
  • Forum
  • Fellowship
  • E-Library
  • All
gravatar

​ទទួល​បាន​មេដាយ​មាស និង​សំរឹទ្ធិរបស់និស្សិត​ខ្មែរ


ពិព័រណ៍​នេះ​មាន​ប្រទេស​ចំនួន​១៤ បាន​ចូល​រួម​ក្នុង​គម្រោង​ចំនួន​៣៨០ ​​ក្នុង​នោះ​សាកល​វិទ្យា​​ល័យ​​ន័រ​តុន​​មាន​​៥គម្រោង ហើយ​​ក្រុម​និស្សិត​ និង​​​សាស្ត្រា​ចារ្យ​មហា​វិទ្យាល័យ​វិទ្យា​សាស្ត្រ​​នៃ​សាកល​វិទ្យា​ល័យ​​​ន័រ​តុន ដែល​​ទៅ​ចូល​រួម​តាំង​ពិព័រណ៍​នេះ បាន​​ត្រឡប់​មក​​ដល់​កម្ពុជា​វិញ​​​នៅ​ល្ងាច​​ថ្ងៃទី​២១ មេសា ។ ចំពោះ​លទ្ធ​ផល​ទាំង​៥​គម្រោង​ដែល​ក្រុម​និស្សិត​សាកល​​វិទ្យាល័យ​​​ន័រ​តុន​ទទួល​បាន​មាន៖
១-​ប្រព័ន្ធ​​សុវត្ថិ​ភាព​រថយន្ត​ដោយ​ប្រើទូរស័ព្ទ​ (Car Security System using Android Phone) ទទួល​បាន​មេដាយ​មាស​១, មេដាយ​ពិសេស​១ និង​រង្វាន់​ពិសេស​ពីប្រទេស​កូរ៉េ​ចំនួន​១ 
២-​ប្រព័ន្ធ​​ផ្ញើ​ម៉ូតូដ៏​​​ឆ្លាត​វៃ (Protable and Smart Motorbike Parking Sy​stem) ​ទទួល​បាន​មេដាយ​មាស​១ និង​ពាន​រង្វាន់​ពិសេស​ពី​ស្ថាប័ន i-ENVEX ចំនួន​១ 
៣-​ប្រព័ន្ធ​ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ (Automatic Car Parking) (មេដាយ​សំរឹទ្ធិ)
៤-​ប្រព័ន្ធ​​ភ្លើង​ស្តុប​អាទិភាព (Priority Traffic Light) 
៥-​​ប្រព័ន្ធ​​គ្រប់​គ្រង​អគ្គិសនី​ដ៏​ឆ្លាត​វៃ​សម្រាប់​សណ្ឋាគារ (Smart Electrical Control For Hotel) (មេដាយ​សំរឹទ្ធិ​)
សរុប​លទ្ធ​ផល ​សាកល​វិទ្យា​ល័យ​ន័រតុន​ទទួល​បាន​មេដាយ​មាស២, មេដាយ​សំរឹទ្ធិ​​៣, ពាន​រង្វាន់​ពិសេស​១ពី​ស្ថាប័ន i-ENVEX, មេ​ដាយ​ពិសេស​និង​រង្វាន់​ពិសេស​១ ពីប្រទេស​កូរ៉េ ។​
គួរ​បញ្ជាក់​ផង​ដែរ​ថា  ន័រតុន​ជា​សាកល​វិទ្យា​ល័យ​​ឯក​ជន​ដំបូង​គេ​ដែល​បណ្តុះ​បណ្តាល​លើ​មុខ​ជំនាញ​ជាច្រើន ​ហើយ​ក៏​ជា​សាកល​​វិទ្យា​ល័យ​ទី​មួយ​​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ដែល​បាន​ចូល​រួម​​ការ​តាំង​ពិព័រណ៍​ថ្នាក់​អន្តរជាតិ​​សម្រាប់​អ្នក​​ស្រាវជ្រាវ​​វ័យ​ក្មេង នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ ហើយ​​​នេះ​ក៏​​ជា​លើកទី​​៣​ហើយ ដែល​សាស្ត្រា​ចារ្យ​ និង​និស្សិត​​មហា​វិទ្យាល័យ​​​វិទ្យា​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​​បានចូល​​រួម​ក្នុង​​ការ​បង្ហាញ​ស្នា​ដៃ​​ស្រាវជ្រាវ​នេះ ។​​